មជ្ឈមណ្ឌលភាសាកូរ៉េ​ ណាមហាន​ រៀនត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈក្រសួងការងារ 096 206 7777 / 088 940 5555
ចែស សាក់ មានទទួលសាងសង់ផ្ទះត្រចៀកកាំ 077 27 27 27 / 095 488 888 / 068 809 999

អ្នកទេសចរជាង១៣ម៉ឺននាក់មកលេងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌ

(សៀមរាប) ៖ អ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ១៣ម៉ឺននាក់ បានមកដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងរយៈពេលបីថ្ងៃនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ។


យោងតាមរបាយការណ៍របស់មន្ទីរទេចរណ៍ខេត្តសៀមរាប បានបង្ហាញថា អ្នកទេសចរអន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ បានដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបនាឱកាសបុណ្យភ្ជុំបិណ្ឌចាប់ពីថ្ងៃទី ១៣-១៥ ខែ តុលា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១៣២.០៥១ នាក់ ក្នុងនោះទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១២៥.៤៤៩ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨១.៥៤២ នាក់និង សហគមន៍ ហើយនិងរមណីយដ្ឋានទេសចរណ៍នានា មានចំនួនប្រមាណ ៤៣.៩០៧ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេស មានចំនួន ៦.៦០២ នាក់ ៕