មជ្ឈមណ្ឌលភាសាកូរ៉េ​ ណាមហាន​ រៀនត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈក្រសួងការងារ 096 206 7777 / 088 940 5555
ចែស សាក់ មានទទួលសាងសង់ផ្ទះត្រចៀកកាំ 077 27 27 27 / 095 488 888 / 068 809 999

ឯកឧត្តម គី តិច អនុញ្ញាតអោយលោកអគ្គនាយកក្រុមហ៊ុនវ៉ាមេនខេអេច ឯ.ក (VARMAN KH CO.,LTD) អញ្ជើញជួបសម្តែងការគួរសម


កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានអនុញ្ញាតឲ្យ លោកអគ្គនាយកក្រុមហ៊ុនវ៉ាមេនខេអេច ឯ.ក (VARMAN KH CO.,LTD) អញ្ជើញជួបសម្តែងការគួរសម និងនាំយកអំណោយជូន ឯកឧត្តមប្រធាន ជានាឡិកាដៃ ចំនួន 25គ្រឿង ។

 

នាឡិកាដៃនេះ គឺជាផលិតផលផ្ទាល់របស់ក្រុមហ៊ុន Varman Watches ដែលបានតម្លើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

 

ក្នុងឱកាសនេះ ឯកឧត្តមប្រធាន ថ្លៃងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តសប្បុរសរបស់លោកអគ្គនាយកក្រុមហ៊ុន ក្នុងការចូលរួមចំណែកលើកកម្ពស់ និងគាំទ្រដល់សកម្មភាពរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ៕