លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ដែលទើបត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីបន្ទោសខ្លាំងៗ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ថា «ជាអភិបាលខេត្តល្ងង់ដោយបណ្តោយឱ្យមានការយកលុយពីអ្នកដំណើរឆ្លងកាត់ខេត្តកែប ក្រោយ សម្ដេច បានដឹងរឿងថា ខេត្តកែប មានក្រុមហ៊ុនវិនិយោគមួយចាំយកភាស៊ីពីអ្នកដំណើរឆ្លងកាត់»។
ក្រោយមានការរឿងរ៉ាវនេះកើតឡើង
អាជីវករនិងវិនិយោគិនមួយចំនួន បានបង្ហើបប្រាប់អ្នកសារព័ត៌មាន
ថា ខ្លួនមិនពេញចិត្តចំពោះការដឹកនាំរបស់ លោក សោម ពិសិដ្ឋ
អភិបាលខេត្តកែប នោះទេ ហើយក៏ស្នើឱ្យ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
ផ្លាស់ប្តូរអភិបាលខេត្តរូបនេះចេញផងដែរ ដោយសារលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប ដែលមិនសម្រួលដល់ការរកស៊ីនិងការវិនិយោគរបស់វិនិយោគិនមកកាន់ខេត្តកែប
។
វិនិយោគិនជាច្រើននាក់ ដែលមានបំណងចង់ទៅវិនិយោគនៅក្នុងទឹកដីខេត្តកែប
បាននិយាយប្រាប់ថា ពួកគេបានមើលឃើញពីសក្ដានុពលវិនិយោគជាច្រើននៅក្នុងខេត្តកែប
ប៉ុន្តែអ្វីដែលពួកគេរារែក និងជាឧបសគ្គសម្រាប់ការវិនិយោគរបស់ពួកគេ គឺ ដោយសារតែ លោក
សោម ពិសិដ្ឋ អភិបាលខេត្តកែប មានការកៀបសង្កត់ និង មិនសូវសម្រួលដល់ការវិនិយោគក៏ដូចជាការរកស៊ីនៅក្នុងខេត្តកែបនោះទេ
។ ម្យ៉ាងទៀតការស្នើសុំអាជ្ញាបណ្ណដើម្បី
វិនិយោគនៅក្នុងខេត្តនេះក៏ត្រូវបានលោកអភិបាលខេត្តរូបនេះកៀបសង្កត់ដែរ ។
អាជីវករមួយចំនួនក៏បានលើកឡើងផងដែរថា
សព្វថ្ងៃនេះ ពួកគាត់ត្រូវបង់ទៅលើភាស៊ីផង អនាម័យ និងថ្លៃសន្តិសុខផង
ដែលធ្វើឱ្យពួកគាត់ត្រូវចំណាយខ្ពស់
ដូច្នេះហើយការលក់ដូរក៏ត្រូវតែខ្ពស់ដែលធ្វើឱ្យទេសចរនិងអ្នកបរិភោគគាត់ថាថ្លៃ
តែបើសិនជាយើងលក់តម្លៃទាបគឺមិនអាចមានលុយបង់ទៅថ្លៃភាស៊ីសន្តិសុខ និងអនាម័យ
ហើយក៏អត់មានប្រាក់ចំណេញនោះឡើយ ។
អាជីវករនិងធុរជនជាច្រើនដែលសុំមិនបញ្ចេញឈ្មោះ
បានស្នើឱ្យសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្លាស់ប្តូរ ក៏ដូចជាដក លោកសោម
ពិសិដ្ឋអភិបាលខេត្តកែប ចេញនិងដាក់អភិបាលខេត្តដែលសម្រួលដល់ការវិនិយោគរបស់ពួកគេជំនួស
ហើយអាជីវករនិងវិនិយោគិនក៏រំពឹងថានឹងមានការវិនិយោគថ្មីៗបន្ថែមទៀតមកកាន់ខេត្តតំបន់ឆ្នេរមួយនេះ
។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០
លោក សោម ពិសិដ្ឋអភិបាលខេត្តកែប ក៏ធ្លាប់មានរឿងអាស្រូវម្ដងហើយ
ពាក់ព័ន្ធនឹងឆាតជាមួយនឹងនារីម្នាក់ដោយសុំនាងធ្វើជាប្រពន្ធចុងនិងសន្យាផ្ដល់ប្រាក់ឱ្យនាង
។ តែកាលនោះ លោកសោម ពិសិដ្ឋ បានបកស្រាយថា គណនីឈ្មោះ សោម
ពិសិដ្ឋនោះគឺជាគណនីក្លែងក្លាយ
និងបានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃក្នុងករណីនេះផងដែរ ប៉ុន្តែមកដល់ពេលនេះ
នៅតែរកម្ចាស់គណនីក្លែងក្លាយនោះមិនឃើញនៅឡើយទេ ។
កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញសារប្រតិកម្មទៅនឹងករណីអ្នកដំណើរឆ្លងកាត់ខេត្តកែបត្រូវបង់លុយ
ហើយសម្ដេចក៏អត់បាននឹកស្មានថាមានរឿងនេះកើតឡើងដែរ ។
សម្ដេចបានបញ្ជាឱ្យអភិបាលខេត្តខេត្តកែប , ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ
និងស្ថាប័នពាក់ព័ន្ធលុបចោលជាបន្ទាន់នូវកិច្ចសន្យាការយកប្រាក់ថ្លៃភាស៊ីឆ្លងកាត់ខេត្តកែប ។
សម្ដេចតេជោ បានមានប្រសាសន៍ថា
«នេះជាអំពើឆោតល្ងង់មួយសម្រាប់ខេត្តកែបផ្ទាល់
និងអំពើឆោតល្ងង់ចំពោះស្ថាប័នដែលអនុញ្ញាតឱ្យយកប្រាក់ឆ្លងកាត់ខេត្តទាំងនេះ» ។ សម្ដេចតេជោ មានប្រសាសន៍ទៀតថា
បើសិនជាចង់ឱ្យពលរដ្ឋទៅលេងខេត្តយើង
តែយើងបែរជាយកប្រាក់ពីពលរដ្ឋដែលគ្រាន់តែឆ្លងកាត់នោះ វានឹងធ្វើបាត់បង់ភ្ញៀវ
តែបើសិនជាមិនយកប្រាក់ពីពលរដ្ឋនោះទេ ខេត្តនោះនឹងចំណេញច្រើនទៅវិញ
ដោយនឹងមានភ្ញៀវទេសចរកាន់តែច្រើនទៅលេងកម្សាន្ត
ហើយសម្ដេចក៏មិននឹកស្មានថាអភិបាលខេត្តល្ងង់ដល់ថ្នាក់នេះទេ
និងបានបញ្ជាឱ្យលុបចោលជាបន្ទាន់ ។
ករណីនេះផងដែរ ក៏ត្រូវបានប្រភពខ្សឹបប្រាប់ថា លោក សោម
ពិសិដ្ឋ ក៏នៅពីក្រោយនៃការយកប្រាក់ថ្លៃភាស៊ីចំពោះពលរដ្ឋធ្វើដំណើរឆ្លងកាត់ខេត្តនេះដែរ
ពីព្រោះ សម្ដេចតេជោ មិនបានដឹងរឿងផង ដូច្នេះហើយមានតែលោកសោម ពិសិដ្ឋ ជាអ្នកនៅពីក្រោយតែម្ដង
។
ពាក់ព័ន្ធការទម្លាយព័ត៌មាននេះ លោក សោម
ពិសិដ្ឋ អភិបាលខេត្តកែប បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នេះ ។
លោក សោម ពិសិដ្ឋ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន
កម្ពុជាឈ្នះ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នេះ ថា លោកអស់សំណើចនិងឆ្ងល់
ដោយសារវាផ្ទុយពីការពិតទាំងស្រុង ដោយ លោកថា ខេត្តកែប កំពុងមានការអភិវឌ្ឈន៍ និង
អ្នកវិនិយោគមានការកើនឡើងជាច្រើន គម្រោងនានាត្រូវបានកម្រើកទាំងអស់ តាំងពី គម្រោងផែកោះទន្សាយ
ផែសេះស ផែដឹកទំនិញ ខ្សែរ៉ក ទេសចរណ៍ជាដើម ។
ពាក់ព័ន្ធការយកភាស៊ី វិញ លោក សោម ពិសិដ្ឋ អះអាងថា រាល់៣ឆ្នាំម្តង មុនពេលលោកមកកាន់តំណែងទៅទៀត ហើយ ក្រោយមានប្រសាសន៍ របស់ សម្តេច គឺ លោកមានតែការសប្បាយចិត្ត និង អរគុណ សម្តេច ជាខ្លាំង ដោយលោកនឹងបញ្ចប់បញ្ហានេះ នាពេលឆាប់ៗនេះខាងមុខនេះ ៕