មជ្ឈមណ្ឌលភាសាកូរ៉េ​ ណាមហាន​ រៀនត្រៀមប្រឡងទៅធ្វើការនៅប្រទេសកូរ៉េតាមរយៈក្រសួងការងារ 096 206 7777 / 088 940 5555
ចែស សាក់ មានទទួលសាងសង់ផ្ទះត្រចៀកកាំ 077 27 27 27 / 095 488 888 / 068 809 999

ក្រុមការងារក្រសួងយុត្តិធម៌បានចុះទៅសិក្សាស្រាវជ្រាវរកការពិតលើករណីសំណុំរឿងមួយនៅខេត្តបាត់ដំបង


ដោយមានការចាត់តាំងពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ . នៅថ្ងៃចន្ទ ទី១០ ខែមេសា​ ឆ្នាំ២០២៣ ក្រុមការងារ នៃក្រសួងយុតិ្តធម៌ ដឹកនាំដោយលោក អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការ លោក ទឹម ស៊ីផា អនុរដ្ឋលេខាធិការ និងលោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាលនិងជាអគ្គនាយកកិច្ចការរដ្ឋប្បវេណី ព្រមទាំងមន្ត្រីជំនាញ បានចុះទៅធ្វើការស្រាវជ្រាវ និងដោះស្រាយករណីសំណុំរឿងរបស់លោកយាយ  ប៉ិច ប៊ុន នៅខេត្តបាត់ដំបង ។

 

យោងតាមក្រសួងយុត្តិធម៌ បានចេញផ្សាយថា ក្នុងការចុះបំពេញការងារនេះ  ក្រុមការងារ ក្រសួងយុត្តិធម៌ បានចុះពិនិត្យសិក្សា  និងស្រាវជ្រាវលើឯកសារសំណុំរឿង  និងបានសាកសួរភាគីពាក់ព័ន្ធ  ព្រមទាំងបានចុះទៅដល់ទីតាំងដីជាក់ស្តែងផងដែរ  ដើម្បីស្វែងរកឱ្យឃើញការពិតនៅក្នុងសំណុំរឿង  និងធ្វើរបាយការណ៍គោរពជូនថ្នាក់ដឹកនាំ  ពិនិត្យ  និងសម្រេច។

 

ជាមួយគ្នានេះ  ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់លោករដ្ឋមន្ត្រី និងដោយមានកិច្ចសហការចូលរួមពីរដ្ឋបាលខេត្តបាត់ដំបង  ព្រមទាំងក្រុមការងារចុះជួយឃុំអូចារ,  ក្រុមការងារក្រសួងយុត្តិធម៌,  អាជ្ញាធរមូលដ្ឋាន  និងសាលាដំបូង  និងអយ្យការអមសាលាដំបូងខេត្ត បាត់ដំបងបាននាំយកអំណោយមនុស្សធម៌រួមមាន  ថវិកា,  ស្បៀង អាហារ  និងគ្រឿងឧបភោគបរិភោគជូនដល់គ្រួសារលោកយយប៉ិច ប៊ុន ផងដែរ។

 

សូមបញ្ជាក់ផងដែរថា  តាមរយៈបណ្តាញសារព័ត៌មានមួយដែលបានចុះផ្សាយកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នេះ,  លោកយាយ ប៉ិច ប៊ុន អាយុជាង ៨០ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានគោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ មេត្តាជួយអន្តរាគមន៍រកយុតិ្តធម៌នៅក្នុងករណីសំណុំរឿងទាក់ទងនឹងការខ្ចីប្រាក់ តាំងពីឆ្នាំ២០០៨